ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ដកំពង់ស្ពឺ តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ដ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤” នៅសាលប្រជុំលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្ដកំពង់ស្ពឺ។

ដោយមានការចូលរួមពី លោក លោកស្រីមន្ត្រីគ.ជ.ប ថ្នាក់ជាតិ គ្រូបង្ហាត់ គ.ជ.ប ថ្នាក់ជាតិ តំណាងគណបក្សនយោបាយ ក្នុងខេត្ត តំណាងសមាគម និងតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីលធ.ខប និងគ្រូបង្ហាត់ប្រចាំក្រុងស្រុកទាំង៩ លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុង ស្រុកទាំង៩ និងលោក លោកស្រីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។