ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ការរៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១” ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

នៅរសៀលថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម​ អ៊ុយ​ ថន​ សមាជិកក្រុមប្រឹក្សាខេត្ត​តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ការរៀបចំពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ”ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ”ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១” ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង (ទំនប់តាណេង ច្រាំងតាបុល)​ ខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២​ ដល់ថ្ងៃទី៤ខែសីហាឆ្នាំ២០២៤នេះ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង និងលោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។