ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀង ទៅជាអភិបាលរងខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ចទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺវិញ។

យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលគេហទំព័រខ្មែរឯករាជ្យ ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ជូនថាក្នុងអនុក្រឹត្តនោះដែរគឺមានចំនួនបីបាកដោយទី១៖ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តស្វាយរៀង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ
ទី២៖ ឯកឧត្តម ជាវ វិជ្ជាក់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខេត្តព្រះសីហនុ ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ
និងទី៣៖ ឯកឧត្តម សុខ សន្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកោះកុង ទៅឱ្យកាន់តំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ៕

សូមអានអនុក្រឹត្យដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖