ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយ ចុះសួរសុខទុក្ខ លោកប្រធានមន្ទីរ ដែលព្យាបាលដោយវះកាត់សាច់ដុះក្នុងច្រមុះនៅមន្ទីរពេទ្យ!

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានកំពុងសម្រាកព្យាបាលដោយវះកាត់សាច់ដុះក្នុងច្រមុះនៅមន្ទីពេទ្យអង្គឌួង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ ថវិកាចំនួន ២,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៥កេស, ផ្លែឈើ ០១កន្ត្រក ជាអំណោយសួរសុខទុក្ខផងដែរ៕