លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ចាត់ឲ្យលោកវរសេនីយ៍ឯក សោម សុភណ្ឌ័ នាំយកថវិកាជូនដល់លោកតា ថោង លន់ អាយុ៨៥ឆ្នាំ និងលោកយាយ គង់ ធៀម អាយុ៨៣ឆ្នាំ

ស្វាយរៀង៖ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង៩:៣០ នាទី លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកជំទាវ អ៊ុិច ស្រីស្រស់ និងសម្ភាររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់លោកតា ថោង លន់ អាយុ៨៥ឆ្នាំ និងលោកយាយ គង់ ធៀម អាយុ៨៣ឆ្នាំ(ជាប្រពន្ធលោកតា) មានទីលំនៅភូមិ ត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្ភារ និងថវិកាសប្បុរសជនរួមមាន: អង្ករ២៥គ.ក,មីម៉ាម៉ា១កេស,ម៉ុង១,ភួយ១ និងថវិកាចំនួន២៩០.០០០រៀល(ម្ភៃប្រាំបួនមុឺនរៀល) ដោយមានការចូលរួមពី: លោកស្រី ពៅ បណ្តាំ មេឃុំតាសួស, លោកវរសេនីយ៍ត្រី គង់ សំណាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស ព្រមទាំងក្រុមកាងារ និងលោកមេភូមិ។
សប្បុរសជនជួយឧបត្ថម្ភរួមមាន:
១.លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកជំទាវ ថវិកាចំនួន ១០០.០០០រៀល។
២.មន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាខេត្ត មាន:អង្ករ២៥គ.ក,មីម៉ាម៉ា១កេស,ម៉ុង១,ភួយ១។
៣.ខ្ញុំបាទ ថវិកាចំនួន៧០.០០០រៀល។
៤.ជាង ជ័យ អាជីវករកែងឈើទាល ថវិកាចំនួន៥០.០០០រៀល។
៥.លោកស្រីមេឃុំតាសួស ថវិកាចំនួន៣០.០០០រៀល។
៦.លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស ថវិកាចំនួន២០.០០០រៀល។
៧.លោក ឯក ហ៊ុន ថវិកាចំនួន២០.០០០រៀល។
+សរុបថវិកាចំនួន២៩០.០០០រៀល៕