នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វេរ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុកដឹកជញ្ជូនបន្លែផ្លែឈើគ្រប់​មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

(​ស្វាយរៀង) ÷ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុមឈ្មួញសម្រុក ដឹកជញ្ជូនចេញពី​ស្រុក​យួន ដូចជា ផ្លែ​ស្រកានាគ ខ្នុរ សាវម៉ាវ ធុ​រ៉េន និង​គ្រឿង​កំប៉ុង​គ្រប់មុខ សុទ្ធតែ​បន្ទុក​ទៅ​ដោយ​សារធាតុ​គីមី រីឯ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មិន​បាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេគិតតែរឿងផលប្រយោជន៍។​

​ បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុមអាជីវករក៍ដូចជាឈ្មួញ​មកពីបណ្តាខេត្តនានាមិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗគេច​ពន្ធ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ បានទេ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចេញ​ពី​ស្រុក​យួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្មែរ ទល់​តែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច ប្រចាំ​ច្រករបៀង​ក្រសាំង​ជ្រំ គឺ​ឈ្មួញ​មិន​អាច​នាំ​ចេញ​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​បានឡើយ​។

​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត​ស្វាយរៀង
ទេីបឡេីងកាន់តំណែង ថ្មី និងលោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យលោក នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនក្រសាំងជ្រំ និងស្ថាប័នពាក់ពន្ធជាច្រើនកន្លែងអង្គុយចាំយកលុយ យ៉ាងសុខស្រួលបំផុត ធ្វេីឲ្យពួកអាជីវករនិងឈ្មួញប្រឈមរកសុីនិងការលំបាកយ៉ាងខ្លាំង។

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពេលយប់​វេលា​រំលង​អាធ្រា​ត្រ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធមាន​ទាំង​បារី និង​ស្ករស ផងដែរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ជា​អ្នកបេីកភ្លើង​ខៀវ បាន​ជា​ពួក​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំ​ពេីចិត្ត​។
​ហេតុនេះហើយ​ទើប​មាន​ការជំរុញ​ឲ្យ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត​ស្វាយរៀង និង​សមត្ថកិច្ច​ជំនាញពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង ចុះត្រួតពិនិត្យ​ខ្លះផង នៅ​អំពេីពុករលួយ របស់​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទា្វរ​ភាគី​ព្រំដែនក្រសាំង​ជ្រំ និង​បក្សពួក​ខ្លួន ចែក​គ្នា​ធ្វេី​មាន​ធ្វេី​បាន​មិន​ខ្វល់ពីការរិះគន់អ្វីទាំងអស់៕