ពិធីសម្ពោធសមិទ្ធផលអណ្តូងទឹកចំនួន២៥អណ្តូង​ និងសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច​ ក្នុងភូមិធ្លកថ្មី​ ឃុំត្នោត​ ស្រុកកំពង់រោទិ៍​

នៅថ្ងៃចន្ទ​ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុ​មប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួម​ពិធីសម្ពោធសមិទ្ធផលអណ្តូងទឹកចំនួន២៥អណ្តូង​ និងសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ចនៅភូមិធ្លកថ្មី​ ឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រ កម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត៕