សកម្មភាពប្រចាំថ្ងៃរបស់កម្លាំងនគរបាលស្រុកស្វាយជ្រំ!

ស្វាយរៀង ៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ
នៅព្រឹកថ្ងៃទី០៩.០៧.២០២៤ កម្លាំងប្រចាំបញ្ជានៅអធិការដ្ឋាននគរ បាលស្រុក ត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើង និងកម្លាំងជំនាញចរាចរណ៍ស្រុក ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចូលរៀន និងចេញពីសាលារៀន។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦របស់អធិការ ដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិសាស្រ្តរបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាលចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋតាមខ្នង។

+ផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកសូមអំពាវនាវសល់បងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ និងសូមសំណូមពរដល់បងប្អូនទាំងអស់សូមមេត្តាចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯកនិងអ្នកដទៃ។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក បើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេលវេលា ៩ដើម្បីកម្លាំងនគរបាលអន្តរាគមន៍ចុះជួយបានទាន់សភាពការណ៍ ៖ «097 778 0087 » ៕