មេ​ឈ្មួញ​ឈើមុខដដែលៗឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើប្រណិតខុសច្បាបនៅពេលយប់តាមថយន្តhighlanderចំនួន 3 គ្រឿងនិងរថយន្ត ថុនត្រាយកទៅលក់ប្រទេសវៀតណាមដោយសេរីមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ!

(ខេត្តមណ្ឌល​គី​រី) ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះ មេ​ឈ្មួញ​ចាស់វស្សា​រូបនេះ ក្រៀង​គរបក្ស​ពួក​របស់​ខ្លួន ឲ្យចូល​កាប់បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ចំណុច​ភ្នំ​ព្រិច ក្នុងភូមិ​ម្ពៅ ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពេជ្រា​ដា ផ្ដួលរំលំ អារ ជៀរ មុខកាត់​ធំៗ ក្នុង​ជម្រក​ដែន​អភិរក្ស​សត្វព្រៃ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ។​
​ប្រជាពលរដ្ឋ បាន​រិះគន់​ចំៗ ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី ជា​អ្នក​នៅ​ពីក្រោយ​ខ្នង មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធ ទើប​ដឹក​ជញ្ជូន​បទ​ល្មេី​ស​ព្រៃឈើ តាម​ប្រភេទ​រថយន្ត​highlander និង​ររថយន្តថុនត្រាវិញ​ម្តង ចេញពី​ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រា ឆ្លងដែន​ទៅ លក់​ស្រុក យួន តាម​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ យ៉ាង​ពេញបន្ទុក មួយ​រយៈ​ចុង​ក្រោយ ឈ្មួញ​ឈើ១រូប​នេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្ត មណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាម​អំ​ពេីចិត្ត​របស់ក្រុមឈ្មួញទាំងនោះ។​
ហេតុនេះ លោក នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជា​អ្នក​មាន​សិទ្ធិអំណាច ខ្លាំង​ជាង​គេ​ក្នុង​ការ បើ​កដៃ ឲ្យ​ឈ្មួញ​ឈ្មោះ រិទ្ធ ដឹកជញ្ជូន ឈើ ប្រណីត​ខុសច្បាប់ ទៅ លក់​ស្រុកយួននៅពេលយប់​ ដោយឡែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គី​រី និង​ប្រធាន​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​បុគបុគ្គលនេះ​ដំណើរការ​រកស៊ី​ជំនួញ​ឈើ​ទៅ​បាន​យ៉ាង​រលូន ។​
​ការដែល មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធ ហ៊ានធ្វើអ្វីៗ តាម​ទំនេី​ង​ចិត្ត គឺ ដោយសារ​អាងមាន លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត មណ្ឌលគិរី ជា ខ្នងបង្អែក ដ៏ រឹងមាំ ក្នុងខណៈពេល​ដែល​លោក ហែម បូណា រ៉ែល មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សា ភាព ស្ងៀមស្ងាត់ ។
​បញ្ហា​នេះ លោក ថង សា វុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង​លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត មណ្ឌលគិរី គូរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ភាព​មិន​ប្រក្រតី​របស់​លោក នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ដាក់ ដាំជា​អ្នកបើកបារ៉ាស់ឲ្យ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​ឈ្មោះ ភារម្យដឹកជញ្ជូនឈើទៅស្រុក​យួនយ៉ាងគំហុក មិន​ចាត់​វិវិធានកាបង្ក្រាបឡើយ។​
​ដូច្នេះហើយ ប្រជាពលរដ្ឋរស់នៅ​ចំណុច​ភ្នំ​ព្រិច ភូមិ​ម្ពៅ ស្រុក​កោះ​ញ៉ែ​ក អំពាវនាវ​ដល់នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនិង​ជា​គណៈកម្មការថ្នាក់ជាតិ​ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធាន ធម្មជាតិ ដាក់​ការស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ចំពោះ​ក្រុម ឈ្មួញដឹកជញ្ជូនឈើ ទៅស្រុកយួនតាមច្រក ទ្វារ​អន្តរជាតិ​ដាក់ដាំ ជាបន្ទាន់ .! ជៀសវាង​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​វិនាស​ហិនហោច​អស់​ក្រោម​ស្នាដៃ មេ​ឈ្មួញ​ពី​នាក់ ១​ឈ្មោះ រិទ្ធ។