ព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធស.ព.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្ដីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ ចំនួន៥ រួមមាន:

១​ ចូលរួមរក្សាសន្តិភាព​ សន្តិសុខសង្គម​ អនុវត្តគោលនយោបាយ​ ភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ។ ​
២​ ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
៣​ ជម្រុញការអភិវឌ្ឍផ្លូវគមនាគមន៍ ផ្លូវគោក​ ផ្លូវទឹក​ ភ្ជាប់ពីទន្លេមេគង្គ​ ទៅព្រែកជីកហ្វូណន-តេជោ និងទៅសមុទ្រកម្មុជា។
៤​ រក្សា​ម៉ាក្រូសេដ្ឋកិច្ច​ រក្សាអតិផរណា​។
៥​ ចូលរួមអនុវត្តគោលនយោបាយ​ កំណែរទម្រង់​ របស់រាជរដ្ឋាភិបាលកម្ពុជា៕