G9ktvជាកន្លែងបង្កប់ល្បែងស៊ីសងទូហ្គេមបាញ់ត្រីដោយគ្មានច្បាប់អនុញ្ញាតនៅក្នុងក្រុងប៉ោយប៉ែត!

(ប៉ោយប៉ែត)÷បើយោងតាមប្រភពអ្នកញៀនល្បែងថា(G9ktv)ដែរមានទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាកន្លែងបង្កប់ទូរហ្គេមបាញ់ត្រីដោយគ្មានច្បាប់អនុញ្ញាតកំពុងបើកលេងយ៉ាងសប្បាយដោយមិនខ្លាចអាជ្ញាធរឡើយ។

កន្លងមក(G9ktv)នេះសមត្ថកិច្ចបានចុះបង្ក្រាបម្តងរួមមកហើយដែរ ដោយពាក់ព័ន្ធក្នុងការលក់គ្រឿងញៀនព្រមទាំងបានដកសមត្ថកិច្ចម្នាក់ហើយដែរ ក៏ប៉ុន្តែបច្ចុប្បន្ននេះ(G9ktv)ខាងលើនៅតែអាចដំណើរការបានជាធម្មតា។

តើទី 9 ktv មានអ្នកណានៅពីក្រោយខ្នងទើបអាចដំណើរការបានជាធម្មតាបែបនេះ ថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤។

មហាជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតសូមសំណូមពរទៅដល់ថ្នាក់ដឹកនាំមេត្តាពិនិត្យមើលនិងចាត់វិធានការដើម្បីបង្ក្រាបនិងបិទទីតាំង ktv ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព។

អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ព្រាប​នាំ​សារ ពី​ថ្នាក់​ក្រោម​ទៅ​រាជរដ្ឋាភិបាល រិះគន់​ក្នុង​ន័យ​ស្ថាបនា គ្មាន​ចេតនា​ជាន់ពន្លិច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឡើយ។