
ពិធីក្រុងពាលី និងបញ្ចុះបឋមសីលាសាងសង់អាគារមន្ទីរពេទ្យថ្មី១ខ្នងទៀតជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ខ្វាន់ ស៊ាម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករំដួល!
(ស្វាយរៀង)÷នាព្រឹកថ្ងៃអាទិត្យ ៨ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤នេះ លោក វេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និង លោក ហែមស៊ីណាអភិបាលនៃគណៈអភិបាលស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសីលាសាងសង់អាគារមន្ទីរពេទ្យថ្មី១ខ្នងទៀតជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ខ្វាន់ ស៊ាម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករំដួល។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក ធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុករំដួល អភិបាលរងស្រុក នឹងលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
នាយរងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យអប់រំស្រុក កងកម្លាំងទាំងបី និងលោកមេឃុំ…។
អរគុណសន្តិភាពបើមិនមានសន្តិភាពក៏មិនមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរជាក់ស្ដែងសមិទ្ធផលនានាក្នុងស្រុករំដួលដែលជាអំណោយរបស់ឯកឧត្តម ខ្វាន់ ស៊ាម មានដូចជាអគារសិក្សា០១ខ្នង មាន១០បន្ទប់
នៅអនុវិទ្យាល័យខ្វាន់ ស៊ាមសង្កែ ស្ថិតនៅឃុំសង្កែ ផ្លូវថ្នល់ប្រឡាយទឹក… ។
ជាកិច្ចបញ្ចប់ក្នុងពិធីនោះដែរលោក វេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និង លោក ហែមស៊ីណាអភិបាលនៃគណៈអភិបាលស្រុករំដួលក៏បានផ្តាំផ្ញើឲ្យក្រុមជាងដែលទទួលបន្ទុកការងារសាងសង់អគារនេះត្រូវយកចិត្តដាក់សាងសង់ដោយគោរពតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយែងហើយបានខ្ពស់ ៕