
ពិធីបុណ្យផ្កាប្រាក់ផ្ការស្មីសាមគ្គីដង្ហែឆ្ពោះទៅកាន់វត្តសង្ឃសាមី(ហៅតាសួស)
(ស្វាយរៀង)៖ព្រឹកថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម នាងសុជីវី នឹងលោកជំទាវ មហាឧបាសិកាពុទ្ធ
សាសនូបត្ថម្ភក៏ ឡូវ អាំងហ្គេចនាងសារឿនព្រមទាំងបុត្រ និងចៅ
ឯកឧត្ដម ហ៊ាង និន និងលោកជំទាវព្រមទាំងបុត្រនិងចៅនៅភ្នំពេញនិងពុទ្ធបរិស័ទចំណុះជើងវត្តបានរួមគ្នាធ្វើពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី
ដង្ហែចូលវត្តសង្ឃសាមី(ហៅតាសួស)ដែលស្ថិតនៅភូមិស្វាយត្អែ ឃុំតាសួស ស្រុកស្វាយខេត្តស្វាយរៀងនឹង ប្រគេនថ្វាយជូនព្រះសង្ឃដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានានៅក្នុងវត្ត។
ពិធីនេះមានការអញ្ចើញចូលរួមពី៖ឯកឧត្តមនិងលោកជំទាវព្រះសង្ឃ, លោកគ្រូអាចារ្យគណៈកម្មាធិការ , ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបានដង្ហែអង្គផ្កាប្រាក់រស្មីសាមគ្គី។
ឯកឧត្តម នាងសុជីវី បានថ្លែងថា យើងត្រូវ អរគុណសន្តិភាព ក្រោមការដឹកនាំដ៍ឈ្លាសវៃដ៍ម្លប់ត្រជាក់ប្រកបដោយកិតិ្តបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារក្សាបាននូវសុខសន្តិភាព សុវត្ថិភាព បានល្អប្រសើធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យដោយអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះនិងធ្វើអោយភូមិ . ឃុំ មានសុវត្ថិភាពល្អប្រសើរ ទើបយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចពេលនេះ… ។