កម្លាំងនគរបាលនៃអធិការដ្ឋាន ស្រុកព្រះនេត្រព្រះ នៅតែបន្តអនុវត្ត ១០ រាត្រី យ៉ាងមម៉ាញឹក ក្នុងការទប់ស្ដាត់រាល់បទល្មេីសផ្សេងៗ និងធានា បានសុវត្ថិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

(ខេត្តបន្ទាយមានជ័យ )៖ ក្រោមការខិតខំនិងយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាល ស្រុកព្រះនេត្រព្រះ នៅតែបន្តអនុវត្ត ១០ រាត្រី យ៉ាងមម៉ាញឹក ក្នុងការទប់ស្ដាត់រាល់ បទល្មេីសផ្សេងៗ ដើម្បីធានា បាននូវសុវត្ថិភាព សន្តិសុខសង្គម ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ទាំងមូល ។

នេះបើយោងតាមប្រសាសន៍លោកវីរះសេនីយ៍ទោទេព រដ្ឋា អធិការនៃអធិការរដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ លោកបានបញ្ជាក់ថា ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ​ លោកវរសេនីយ៍ទោ​ ទេព​ រដ្ឋា​ អធិការនគរបាល ស្រុក​ ព្រះនេត្រព្រះ​ បានដឹកនាំកម្លាំងប្រចាំបញ្ជាសហការ ជាមួយ​កម្លាំងប៉ុស្តិ៍ជប់វារី ចំនួន ២៦នាក់​ ដេីម្បីត្រួតពិនិត្យ រកអ្នកពិសាគ្រឿងស្រវឹង ពេលបេីកបរ​ និងបង្ការរាល់បទល្មេីសផ្សេងៗ​ នៅលេីកំណាត់ផ្លូវកៅស៊ូ​ លេខ156D ត្រង់ចំណុចខាងត្បូង ភ្លេីងស្តុប ស្រុកព្រះនេត្រព្រះ​ ចម្ងាយ១គីឡូម៉ែត្រ​ ភូមិចក្រី​ ឃុំជប់វារី​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ចាប់ពីម៉ោង​ ៨ យប់​ រហូតដល់ម៉ោង ១២ យប់​ ។