លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងក្រុមម៉ូតូធំ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!

(ខេត្តស្វាយរៀង)៖នៅព្រឹកថ្ងៃពុធទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះដោយមានការយល់ចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងក្រុមម៉ូតូធំ នៃអធិការដ្ឋាននគរបាលស្រុក ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានចុះពិនិត្យមើលការងារតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងបានអប់រំសិស្សសាលាយកម៉ោងទំនេរ ទៅអង្គុយលេងនៅតាមកន្លែងលក់ភេជ្ជះខាងក្រៅឆ្ងាយពីសាលារៀន។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា លោកវរសេនីយ៍ទោ គង់ សំណាង អធិការរងនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសហការជាមួយ និង កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកចំនួន០១ គោលដៅលើផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រលេខ(១១២.១១៣)ស្ថិតនៅ ភូមិភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
+កម្លាំងសរុបរួម: ១៤នាក់ ស្រី០៦នាក់ ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងទៀតថា កម្លាំងប្រចាំបញ្ជានៅ អធិការដ្ឋាននគរបាលស្រុក,កម្លាំងចរាចរណ៍ស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលជួយសម្រួលចរាចរណ៍សិស្សានុសិស្សចូលនិងចេញពីសាលារៀន។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ,ធ្វើវេទិកាសាធារណៈតាមផ្ទះប្រជាពលរដ្ឋនឹងផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងអធិការដ្ឋាននគរបាលស្រុក នឹងសូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក:097 778 0087 ។សូមអរគុណ