ទីតាំងល្បែងបញ្ជាល់មាន់ តាមអនឡាញ កំពុងបេីកលេងយ៉ាងគំហុករាល់ថ្ងៃ នៅខាងក្រោម(គល់ស្ពានព្រែកតាមាក់ត្រើយខាងលិច) រីឯលោក អធិការនគរបាលស្រុកមុខកំពូល រក្សាភាពស្ងៀមស្ងាត់ !

(ខេត្តកណ្តាល )÷ ប្រភពពីប្រជាពលរដ្ឋដែលពួកគាត់រស់នៅក្នុងភូមិកោះរកាឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលបានបញ្ជាក់ឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំបានឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញមួយកន្លែង នេះកំពុងបេីកលេងនៅខាងក្រោម(គល់ស្ពានព្រែកតាមាក់ត្រើយខាងលិច)យ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ទ្រព្យសម្បត្តិរបស់ខ្លួនមានដូចជា ម៉ូតូ គោ ក្របី… បន្តយកទៅចាក់បន្ថែមទៀត អ្នកញៀនល្បែងទាំងក្មេងទាំងចាស់លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័នៅក្នុងមូលដ្ឋានមិនមានចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលបើកលេងល្បែងរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយហើយយ៉ាងមើលទៅ ទេីបហ៊ានបេីកលេងតាមអំពេីចិត្តបែបនេះ។

មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រែកអញ្ចាញនិងសមត្ថកិច្ចពាក់ព័ន្ធនគរបាលស្រុក មុខកំពួលព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធខេត្តកណ្ដាល បណ្ដែតបណ្ដោយឲ្យមានលេងល្បែងបញ្ជល់មាន់តាមអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូនបែបនេះនៅក្នុងភូមិកោះរកាមិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

បញ្ហានេះហើយសូម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកអញ្ចាញ
ព្រមទាំង លោក អធិការដ្ឋាននគរបាលស្រុក មុខកំពូល បណ្ដែតបណ្ដោយឲ្យមានលេងល្បែងបញ្ជាល់មាន់ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់ខ្លួននេះឡើយ។

ប្រជាពលរដ្ឋ ដែលពួកគាត់រស់នៅក្នុងភូមិភូមិកោះរកាឃុំព្រែកអញ្ចាញស្រុកមុខកំពូលបានអំពាវនាវទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ល្បែងបញ្ជាល់មាន់តាមអនឡាញ នៅក្នុងភូមិសាស្រ្តខាងលើនេះផងទាន ដេីម្បីបង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានស្របនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញ។(សូមអរគុណ)