
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពនិងប្រជាប្រិយភាព នឹងយល់អំពីច្បាប់ឲ្យបានច្បាស់លាស់
(ខេត្តស្វាយរៀង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពនិងប្រជាប្រិយភាព ហើយយើងជានារីត្រូវចេះប្រើសិទ្ធិនិងសិល្បៈនៃការដឹកនាំ យល់អំពីច្បាប់ឱ្យបានច្បាស់លាស់ ហើយកិច្ចការងារទាំងអស់នេះទាមទារឲ្យយើងខិតខំរៀនសូត្របន្ថែមទៀត។
ការថ្លែងលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងនៅក្នុងពិធីបើកបើកសិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣។
សិក្ខាសាលានេះក៏មានការចូលរួមពីលោកម៉ែន អេងអភិបាលរងខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្តនិងលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ រៀបចំ ឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការសម្របសម្រួលពីអាជ្ញាធរខេត្តស្វាយរៀង។
ប្រធានបទនៃសិក្ខាសាលានេះដំណើរទៅចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយបានលើកឡើងអំពីសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបានកន្លងមក ក្នុងការ អនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធិជាមូលដ្ឋានរបស់នារី និង កសាងផែនការសកម្មភាពបន្តអនុវត្ត ។
នៅក្នងឪកាសនោះ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រីផ្តល់នូវ Camera Video កម្រិត4K ជូនដល់មន្ទីរព័ត៌មានខេត្ត ចំនួន៦ ទុកសម្រាប់បំពេញការងារយកព័ត៌មានតាមបណ្តា ខេត្តនីមួយៗផងដែរ៕