
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!
ថ្ងៃចេញផ្សាយៈ 03/27/2023
(ខេត្តកំពង់ស្ពឺ)÷ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ
ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងកិច្ចប្រជុំនោះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាសាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី គណៈអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។