
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត នូវម៉ូតូ HONDA BEAT 2023 ដល់សិស្សដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោ លើ២វិញ្ញាសា(តែងនិពន្ធ និងស្មូតកំណាព្យ)!
ថ្ងៃចេញផ្សាយៈ 03/24/2023
(ខេត្តកំពង់ស្ពឺ)÷នាថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត នូវម៉ូតូ HONDA BEAT 2023 ដល់សិស្សដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោ លើ២វិញ្ញាសា(តែងនិពន្ធ និងស្មូតកំណាព្យ)។
១- ឃឹម សូនីតា ទទួលបានចំណាត់ថ្នាក់លេខ១ ខាងតែងនិពន្ធ (សិស្សមកពី វីទ្យាល័យរលាំងឈូក ស្រុកសំរោងទង)
២-សាត់ ស្រីណុច ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកស្មូតកំណាព្យ (សិស្សមកពីវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្រុកបសេដ្ឋ)។
ជាកិច្ចបញ្ចប់លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើរសូមកូនក្មួយចាំថា មានតែចំណេះវិជ្ជាទេ ទើបរុញកូនៗឲ្យឆ្លងផុតពីភាពក្រីក្របាន ដូច្នេះសូមកូនក្មួយបន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។(សូមអរគុណ)