លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ក្រុមការងារ និង​ការរៀបចំ​វេទិការ​សាធារណៈ​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ក្រុមការងារ និង​ការរៀបចំ​វេទិការ​សាធារណៈ​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល នៅ​ខេត្ត​ស្វាយរៀង ថ្ងៃ​អង្គារ ៣​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវ​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​នូវ​ក្តី​នឹករលឹក ស្រឡាញ់​រាប់អាន​។ លោកជំទាវ​ក៏​បាន​កោត​ស​សើរ​ចំពោះ​សមិទ្ធផល និង លទ្ធផល​ការងារ​របស់​ខេត្ត​ស្វាយរៀង ដែល​សម្រេច​បាន​កន្លង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ ទ​ទន្ទឹម​នឹង​លទ្ធផល​ល្អ​បែបេ​នះក៏ដោយ លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ​បន្ត​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​ខេត្ត​ត្រូវ ៖

​ទី​១. បន្ត​ធ្វើ​វេទិការ​សារណៈ​ជា​ខ្នាត​តូចៗ​បាន​ជា​ញឹកញាប់ ឬ​ធ្វើ​តាម​ខ្នង​ផ្ទះ ដើម្បី​បាន​ដឹង អំពី​ស្ថានភាព ការលំបាក សំណូមពរ​និង​ធ្វើ​ការដោះស្រាយ​ជូន​ពួកគាត់ ។​

​ទី​២) ត្រូវ​ធ្វើ​អំពើ​ល្អ និង​ផ្តល់​សេវាសាធារណៈ និង​សេវា​សំណូមពរ​ឱ្យ​បាន​ឆាប់រហ័ស ជូន​ប្រជាពលរដ្ឋ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ពួកគាត់​។​

​ទី​៣) ត្រូវ​ធ្វើការ និង​ពិភាក្សា​គ្នា​ជា​សមូហភាព ឬ​ជា​ក្រុម ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា និង​សំណួរ​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ផ្អែកលើ​ច្បាប់ និង​ការពិត​។ ក្នុង​ករណី​មិន​អាច​ដោះស្រាយ​បាន​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​។​
​ទី​៤) ត្រូវធ្វើ​ឱ្យបាន​ដូច​អភិក្រម​ទាំង​ប្រាំ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺ​៖ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” និង​បាវ​នា​២ គឺ “​កែ​ទម្រ​ង​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​” ដែល​ត្រូវ​ចងចាំ​ជានិច្ច​។​

​ទី​៥) ត្រូវ​តាមដាន​ស្តាប់​ប្រសាសន៍ សុន្ទរកថា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ពិសេស​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​ជា​ទុន​ចំណេះដឹង និង​ធ្វើ​ជា​មូលដ្ឋាន ដើម្បី​ឆ្លើយបំភ្លឺ​ដល់​ប្រជាពលរដ្ឋ និង​ធ្វើ​ប្រតិកម្ម​រហ័ស​វាយបក​ភ្លាមៗ រាល់​ឧបាយកល​ញុះញង់ បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​។​

​ទី​៦) ត្រូវ​ផ្សព្វផ្សាយ​អំពី​សមិទ្ធិផល និង​ស្នាដៃ​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ ជា​ពិសេស​ថ្នាក់ដឹកនាំ​កំពូលៗ រួមមាន​សម្តេច​នាយក​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​នានា ក្នុង​វិស័យ​នយោបាយ ការទូត ទំនាក់ទំនង​អន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និង​ការងារ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

​ទី​៧) ត្រូវ​អប់រំ​សតិអារម្មណ៍​ដល់​ប្រជាជន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាក់ទិន​នឹង​បញ្ហា EBA ព្រោះថា EBA គេ​នឹង​ដក​ទៅវិញ នៅពេល​ដែល​ប្រទេស​ក្លាយទៅជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍ ។
​ទី​៨) ក្រុមការងារ​ត្រូវ​ចុះ​តាម​ស្រុក គឺ​ត្រូវ​ចុះ​ជួប​ជាមួយ​ស្ត្រី ក្នុង​ទិវា​ខួប​លើក​ទី ១០៩ នៃ​ទិវា​អន្តរជាតិ ៨ មិនា ដែល​នឹង​ឈាន​មកដល់​នៅពេល​ខាងមុខ ស្របតាម​ទិសដៅ​របស់​រដ្ឋាភិបាល​បានក​ដាក់ចេញ​។​