
សង្វៀនជល់មាន់ដុះស្លែមួយកន្លែងកំពុងបើកលេងរាល់ថ្ងៃគ្មានរំខាន់ដល់សមត្ថកិច្ចពាក់ពន្ធប្រហែលជាត្រូវថ្នាំសណ្តាំហើយមើលទៅ.!
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋក៍ដូចជាអ្នកញៀន ល្បែងបក្សាបក្សីបានរាយការណ៍មក គេហទំព័រ រស្មីស្វាយរៀងអោយដឹងថាពីមួយថ្ងៃទៅមួយថ្ងៃមានឈ្មោះអេងនិង បក្សពួក បើកលេងល្បែងដូចជា មាន់ជល់ ប្រៀរ អាប៉ោងកំពុងតែលេងគគ្រឹងគ្រេងចំណែកអ្នកឈ្នះ ៗ រាប់ ពាន់ រាប់ម៉ឺន ដុល្លា ស្រែកហ៊ោកញ្ជ្រៀវត្រហឹង អឹងកង រីឯអ្នកចាញ់ វិញចាញ់ អស់រាប់ពាន់រាប់ម៉ឺនដុល្លា អង្គុយចាំទាយ ។ ហើយបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងសួង ដាក់ការសង្ស័យថា តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅឯណាវិញ ? បើឈ្មោះអេងបានសែនព្រេនត្រូវជាមួយអាជ្ញាធរ ថ្នាក់ឃុំថ្នាក់ ស្រុកនិងថ្នាក់ខេត្តបានជាមិនធ្វេីការបង្ក្រាបបណ្តែតបណ្តោយអោយម្ចាស់សង្វៀនលេងដោយសេរីយ៉ាងនេះ។
ទីតាំងភ្នាល់ជល់មាន់ស្ថិតនៅភូមិ ថ្មី ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបច្ចុប្បន្នសម្តេចតេជោហ៊ុន សែន កំពុងរឹតបន្តឹងល្បែងស៊ីសងគ្រប់ប្រភេទ បែរជាឈ្មោះ អេង និងបក្សពួកផ្គើននិងបទបញ្ជារបស់សម្តេចទៅវិញ ។
ជាក់ស្តែងក្រុមអ្នកសារព័ត៍មានបានចុះទៅដល់នៅល្ងាចថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២០ ខលទូរស័ព្ទទៅមេការថា អភិបាលខេត្តលែងអោយលេងហើយ ។ តាមពិតក្រុមអ្នកព័ត៌មានចុះទៅដល់នៅលេងស្មោះ សូមលោកអភិបាលខេត្ត និងស្នងការខេត្តត្បូងឃ្មុំមេត្តាជួយមានវិធានការទៅលើពួកញៀនល្បែងផងទាន ៕