មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ បានធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីនិងក្រុងពាលីឡើងកំពូលត្រីសូល៍នៅវត្តវិបស្បនារាមហៅវត្តកំពង់អំពិល !

(ខេត្តស្វាយរៀង) ៖នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍  ហុឹម ម៉ាលី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ បានធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីនិងក្រុងពាលីឡើងកំពូលត្រីសូល៍នៅវត្តវិបស្បនារាមហៅវត្តកំពង់អំពិល នៅក្នុង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ចើញចូលរួមពី៖ អស់លោកលោកស្រីនៅអូស្ត្រាលីលោកឧកញ៉ា លោកហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល ព្រះសង្ឃ លោកគ្រូអាចារ្យគណៈកម្មាធិការ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនិងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តកំពង់អំពិលយ៉ាងច្រើនកុះករផងដែរ ។

ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលី និងកូនៗ បានមានប្រសាសន៍ថា យើងត្រូវ អរគុណសន្តិភាព ក្រោមការដឹកនាំដ៍ឈ្លាសវៃដ៍ម្លប់ត្រជាក់ប្រកបដោយកិតិ្តបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសុខសន្តិភាព សុវត្ថិភាព បានល្អប្រសើធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យដោយអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះនិងធ្វើអោយភូមិ . ឃុំ មានសុវត្ថិភាពល្អប្រសើរ ទើបយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចពេលនេះ ។

ជាចុងក្រោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះសូមជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន។(សូមអរគុណ!)