
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ៖ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនេះ ដែលទាមទារអ្នកមានសមត្ថភាពចេះពិតប្រាកដ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ពង្រឹងចំណេះដឹងជំនាញរបស់ខ្លួនឲ្យរឹងមាំ ព្រោះថាទីផ្សារការងារបច្ចុប្បន្ន មានការប្រកួតប្រជែងខ្លាំង ដែលទាមទារក្មួយៗត្រូវមានសមត្ថភាពមានចំណេះដឹង មានជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ ជាពិសេសភាសានិងកុំព្យូទ័រ ក្នុងការស្វែងរកការងារបានតាមសេចក្តីប្រាថ្នា ដែលជាប្រកួតប្រជែងចាប់យកឳកាសការងារ បន្ទាប់ពីការប្រកួតប្រជែងនៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ គឺដោយសារប្រទេសជាតិស្ថិតក្រោមការដឹកនាំដ៍ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនេះ ដែលទាមទារអ្នកមានសមត្ថភាពចេះពិតប្រាកដ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បុងឃ្មុំ ថ្លែងបែបនេះទៅកាន់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កងវិស្វកម្ម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ៤ជាន់ ស្មើនឹង៥៦បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃវិទ្យាល័យហ៊ុនសែន តំបែរ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលាស្រុកតំបែរ។
ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចែកជូនថវិការដល់លោកគ្រូអ្នកគ្រូ គ្រូពេទ្យ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម ស.ស.យ.ក. កងវិស្វកម្ម កងកម្លាំង ក្នុងម្នាក់២០.០០០រៀល និងសិស្សានុសិស្សក្នុងម្នាក់ ៥.០០០រៀលផងដែរ៕