“អរគុណសន្តិភាព”ពិធីបើកការដ្ឋានជួសជុលផ្លូវដីក្រាលថ្មបំបែកឆ្លងកាត់៣ភូមិដែលមានប្រវែង៥,៦២០ម៉ែត្រ នៅ ឃុំ ថ្នាធ្នង់ ស្រុករំដួល នៃ ខេត្តស្វាយរៀង !

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ នឹង លោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួលបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋាន ជួសជុលផ្លូវដីក្រាលថ្មបំបែក ដែលមានប្រវែង៥,៦២០ម៉ែត្រនឹងដាក់លូ១កន្លែងឆ្លងកាត់ចំនួន ៣ភូមិរួមមាន៖ភូមិថ្នា ភូមិចំណតត្រាច និងភូមិត្រពាំង នៃ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារខេត្តស្រុកមន្ដ្រីបច្ចេកទេសស្រុក ប្រធានក្រុមហ៑ុនដែលម៉ៅការធ្វើផ្លូវ លោក មេឃុំក្រុមការងារឃុំ លោក មេប៉ុស្តិ៍ លោក មេភូមិ នឹងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម តូច ប៉ូលីវ៉ាបានមានប្រសាសន៍សំណេះសំណាល និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដមនាយឧត្ដមសនីយ៍ ខ្វាន់ ស៊ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល មកជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចដូចជាបញ្ហា ប្រឡាយទឹក ផ្លូវ ទឹក ភ្លើង នឹងបញ្ហាការធ្វើដំណើរនៅលើដងផ្លូវឆ្លងកាត់ទៅវិញទៅមកជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ។

ជាកិច្ចបញ្ចប់នៃពិធីនេះ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានផ្លូវល្អហើយងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក
សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះផ្លូវនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន។(សូមអរគុណ!)