
បញ្ហារទំនាស់ដីកេរដ៏សែនពិបាកបំផុតក្រុមការងារស្រុកត្រូវបានដោះស្រាយ បញ្ចប់ជាស្ថាពរនៅក្នុង ភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួលនៃខេត្តស្វាយរៀង!
(ខេត្តស្វាយរៀង)÷នៅថ្ងៃសុក្រ ៥ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យរដ្ឋបាលអាជ្ញាធរថ្នាក់ខេត្ត ស្រុកទាំងអស់ឱ្យព្យាយាមដោះស្រាយរាល់បញ្ហាទំនាស់ផ្សេងៗនៅខាងក្រៅប្រព័ន្ធតុលាការ ដូច្នេះ លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុក រំដួល និងក្រុមការងារបានព្យាយាមសម្របសម្រួលដោះស្រាយទំនាសដីកេររវាងបងប្អូនបង្កើតដ៏សែនពិបាកបំផុតត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅ ក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួលនៃ ខេត្តស្វាយរៀង ហើយភាគីទាំងសងខាងទទួលបានដំណោះស្រាយតាមរដ្ឋបាលស្រុកលទ្ធផលឈ្នះៗទាំងអស់គ្នា ។
សូមគួសបញ្ជាក់ផងដែរថាទំនាស់ទាំងអស់នៅក្នុងរដ្ឋបាលស្រុករំដួលត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ហើយ
ប្រជាពលរដ្ឋសុខសាន្តរស់នៅក្រោមម្លប់សន្តិភាពមានការអភិវឌ្ឍន៍ជាក់ស្ដែងលោកអភិបាលយកចិត្តទុកដាក់លើវិស័យសុខាភិបាលវិស័យអប់រំទំនាស់ក្រៅប្រព័ន្ធតុលាការការអភិវឌ្ឍន៍មូលដ្ឋានផ្លូវខ្វាត់ខ្វែងមានទាំងកៅស៊ូនិងថ្មគ្រប់ច្រកល្ហកនៅក្នុងស្រុករំដួល។(សូមអរគុណ!)