លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ នារី​មិនត្រូវ​ស្កប់ស្កល់​នឹង​ជ័យជំនះ​ទេ ប៉ុន្តែ ស្ត្រី​មាន​តួនាទី​ក្នុង​ការចូលរួមចំណែក​ក្នុង​ផ្សព្វផ្សាយ​អំពី​សមិទ្ធិផល​របស់​រដ្ឋាភិបាល​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច
​និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​របស់​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១០​កើត ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ថ្ងៃទី ០៣ ខែ​កុម្ភៈ ឆ្នាំ ២០២០​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោកជំទាវ​ក៏​បាន​ពាំនាំ​នូវ​ការ​សាក សួរសុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគម​នារី នូវ​សេចក្តី​នឹករលឹក ប្រកប​ដោយ​មនោ​ស​ញ្ចេ ត នា​កក់ក្តៅ ។​

​លោកជំទាវ​បាន​បន្តទៀតថា ៖ កម្ពុជា​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឲ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ក្រោម​ការអនុវត្ត​នូវ​នយោបាយ ឈ្នះ ឈ្នះ និង​បាន​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ មនុស្ស ផ្លូវ ទឹក ភ្លើង សម្រាប់​ជា​ការអនុវត្ត​ប្រចាំថ្ងៃ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ។​

​លោកជំទាវ​បាន​បន្តទៀតថា យើង​មិន​ត្រូវ​ស្កប់ស្កល់​នឹង​ជ័យជំនះ​នោះទេ ហើយ​ស្ត្រី​ក៏​មានទួនាទី​ក្នុង​ការបញ្ជៀប និង​ផ្សព្វផ្សាយ​បន្ថែមទៀត នូវ​សមិទ្ធិផល​ជាច្រើន​ដែល​បាន​កសាងឡើង​ដោយ​គណបក្ស​ប្រជាជន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​ជោគជ័យ​នៃ​ការបោះឆ្នោត​នៅ​ឆ្នាំ ២០២២ និង ឆ្នាំ​២០២៣ នាពេលខាងមុខ​។​

​លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​លោកជំទាវ លោកស្រី ដែល​បាន​ប្រកាស​កែសម្រួល​នា​ថ្ងៃនេះ ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​ស្របតា​ម​តួនាទី​ដែល​មានចែង​ក្នុង​សេចក្តីសម្រេច​៕