“អរគុណសន្តិភាព”ពិធីបើកការដ្ឋានស្ដារប្រឡាយទឹកដែលមានប្រវែង៣,៤៩០ម៉ែត្រ នៅ ឃុំស្វាយចេក ស្រុករំដួល ខេត្ត ស្វាយរៀង !

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាលចត្វាស័កពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក នួនឧត្តមអភិបាលរងស្រុករំដួលតំណាងដ៏ខ្ពង់ខ្ពស់លោកហែមស៊ីណាអភិបាលនៃគណៈអភិបាលស្រុករំដួលបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានស្ដារប្រឡាយទឹកដែលមាន ប្រវែង៣,៤៩០ម៉ែត្របាតក្រោម២ម៉ែត្រ ទទឹងមាត់លើ៥,៦ម៉ែជម្រៅជាមធ្យម២,២៧ម៉ែត្រនិងដាក់លូមូលកាត់ប្រឡាយមុខកាត់ ០១ម៉ែត្រប្រវែង៥មែត្រចំនួន៥កន្នែងនិងដាក់លូភ្លោះមុខកាត់០១ម៉ែត្រប្រវែង៥ម៉ែត្រចំនួន០១កន្លែងនិងធ្វើស្លាកសញ្ញាគម្រោង។

ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារស្រុកមន្ដ្រីបច្ចេកទេសស្រុក ប្រធានក្រុមហ៑ុនដែលម៉ៅការកស្ដារប្រឡាយទឹក លោក មេឃុំក្រុមការងារឃុំ លោក មេប៉ុស្តិ៍ លោក មេភូមិ នឹងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត ។

មានប្រសាសន៍ក្នុងពិធីនោះ លោក អភិបាលរងស្រុកក៏បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចដូចជាបញ្ហា ប្រឡាយទឹក ផ្លូវ ទឹក ភ្លើង នឹងបញ្ហាការធ្វើដំណើរនៅលើដងផ្លូវឆ្លងកាត់ទៅវិញទៅមកជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ។

ជាកិច្ចបញ្ចប់នៃពិធីនេះ លោក អភិបាលរងស្រុកក៏បានមានប្រសាសន៍បន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានប្រឡាយទឹកល្អហើយងាយស្រួលក្នុងការរំដោះទឹកនិងយកទឹកមកប្រើប្រាស់ក្នុងការធ្វើក្នុងវិស័យសិកម្ម សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះប្រឡាយទឹកនេះជាប្រឡាយទឹករបស់យើងទាំងអស់គ្នា មិនមែនជាប្រឡាយរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន។(សូមអរគុណ)