លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងពង្រឹងបច្ចេកទេសការងារព្រំដែនដល់កម្លាំងវរ:ទាំង៤

ខេត្ដបន្ទាយមានជ័យ៖នៅរសៀលថ្ងៃចន្ទ១រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៦ ខែ កុម្ភះ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ ចំពោះមុខ និងពង្រឹងបច្ចេកទេសការងារព្រំដែន ដល់កម្លាំងវរះសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នៅស្នងការដ្ឋានបគរបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនជំនាញ លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ អនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ។ -ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ -ត្រូវពង្រឹងការងារយាមល្បាតជាប្រចាំ -ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង ត្រៀមអន្តរាគមន៍បង្ក្រាបរាល់បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យក្នុងរដូវប្រាំង តាមមូលដ្ឋាននិងភូមិសាស្ត្រដែលកម្លាំងទាំងអស់ឈរជើងគ្រប់គ្រង៕