ពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីនិងពុទ្ធាភិសេកនៅវត្តជ័យមុនី!

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យទី២៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈុន លន់ និងលោកជំទាវ ទិត ចន្ថា ព្រមទាំងបុត្រា បុត្រី និងចៅៗនៅស្រុកសំពៅលួន ខេត្ដបាត់ដំបង បានរួមគ្នាធ្វើពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីនិងពុទ្ធាភិសេក ដង្ហែចូលវត្តជ័យមុនី ប្រគេនថ្វាយជូនព្រះគុណកោសលមុំ ឡី ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគណខេត្តស្វាយរៀង ព្រះគ្រូអនុគណស្រុករំដួល នឹងជាព្រះចៅអធិការវត្តជ័យមុនី ដើម្បីប្រមូលបច្ច័យយកទៅកសាងឧបដ្ឋានសាលាឆាន់និងកុដិថ្មីសម្រាប់ព្រះសង្ឃជាសាមណៈសិស្សគង់ស្នាក់នៅសិក្សានៅសាលាពុទ្ធិកសិក្សាវត្តជ័យវរីស្ថិត នៅភូមិ ម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ចើញចូលរួមពី៖ព្រះសង្ឃ, លោកគ្រូអាចារ្យគណៈកម្មាធិការ , ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែអង្គផ្កាប្រាក់រស្មីសាមគ្គីនិងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តវត្តជ័យមុនីយ៉ាងច្រើនកុះករ ។

ឯកឧត្តម ឈុន លន់ បានថ្លែងថា យើងត្រូវ អរគុណសន្តិភាព ក្រោមការដឹកនាំដ៍ឈ្លាសវៃដ៍ម្លប់ត្រជាក់ប្រកបដោយកិតិ្តបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសុខសន្តិភាព សុវត្ថិភាព បានល្អប្រសើធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យដោយអនុវត្តន៍តាមគោលនយោបាយ ឈ្នះ ឈ្នះនិងធ្វើអោយភូមិ . ឃុំ មានសុវត្ថិភាពល្អប្រសើរ ទើបយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចពេលនេះ ។

ឯកឧត្តម ក៏បានថ្លែងអំណរអរគុណដល់ពុកម៉ែ អ៊ំពូមីងយាយជីតាជីបងប្អូនកម្មករកម្មការិនីរោងចក្រសហគ្រាសនិងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលកន្លងមកហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងនៅតែបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ ដើម្បី ទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យហើយឯកឧត្តមក៏នៅតែបន្តចូលរួមអភិវឌ្ឍន៍ទីអារាមវត្តនេះជាបន្តទៀត។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានជូនថវិកាដល់លោកគ្រូអាចារ្យគណៈកម្មការវត្តតាជី និងយាយជីផងដែរ ។

ព្រះគុណកោសលមុំ ឡី ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគណខេត្តស្វាយរៀង ព្រះគ្រូអនុគណស្រុករំដួល នឹងជាព្រះចៅអធិការវត្តជ័យមុនី សូមអំពាវនាវដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញា ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់និងសប្បុរសជននានាសូមមេត្តាជួយឧបត្ថម្ភសម្ភារៈក៏ដូចជាថវិកាតាមសទ្ធាជ្រះថ្លានៅវត្ដជ័យមុនីនេះផងព្រោះថានៅមានការខ្វះខាតច្រើនជាក់ស្ដែងឧបដ្ឋានសាលាឆាន់និងកុដិថ្មីសម្រាប់ព្រះសង្ឃជាសាមណៈសិស្សគង់ស្នាក់នៅសិក្សានៅសាលាពុទ្ធិកសិក្សា នៅកសាងមិនទាន់ហើយ ៕