
ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ឈុន លន់ និងលោកជំទាវទិត ចន្ថា ព្រមទាំងបុត្រា បុត្រី និងចៅៗធ្វើពិធីពុទ្ទាភិសេកព្រះនៅវត្តជ័យមុនី !
(ខេត្ដស្វាយរៀង) ៖នៅរសៀលថ្ងៃសៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ឈុន លន់ និង លោក ជំទាវទិត ចន្ថា ព្រមទាំងបុត្រា បុត្រី និងចៅៗនៅស្រុកសំពៅលួន ខេត្ដបាត់ដំបង បានធ្វើពិធីពុទ្ទាភិសេកព្រះដែលបានដង្ហែចូលវត្តជ័យមុនី ដែលមានទីតាំងស្ថិតនៅភូមិមុឺនជ័យ ឃុំមុឺនជ័យ ស្រុករំដួល ខេត្ដស្វាយរៀង ។
ពិធីនេះមានមានការអញ្ជើញចូលរួមពីក្រុមសាច់ញាតិបងប្អូនរបស់ឯកឧត្តមព្រះសង្ឃ,លោកគ្រូអាចារ្យនិងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជ័យមុន្នីផងដែរ ។
ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ឈុន លន់ បានមានប្រសាសន៍ថា ការធ្វើពិធីពុទ្ទាភិសេកនេះគឺដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់ក្រុមគ្រួសារសាច់ញ្ញាតិបងប្អូននិងឧទ្ទិសកុសលជួនដល់ញាតិកាទាំង៧ សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ យូរហើយក្ដីនិងពេលថ្មីៗក្ដីសុំលោកទទួលបុណ្យកុសលផលបុណ្យពីក្រុមគ្រួសាររបស់លោកដែលបានឧទ្ទិសកុសលជូនក្នុងពិធីពុទ្ទាភិសេកព្រះនៅក្នុងវត្តជ័យមុនីនេះ ៕(សូមអរព្រះគុណ និង សូមអរគុណ)