
លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងបាវិតអញ្ចើញប្រកាសស្ដីពីការទទួលស្គាល់សមាជិកក្រុមប្រឹក្សាសង្កាត់បាទី!
ថ្ងៃចេញផ្សាយៈ 01/28/2023
ខេត្ដស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅរដ្ឋបាលសង្កាត់បាទី ក្រុងបាវិត មានរៀបចំពិធីប្រកាសស្ដីពីការទទួលស្គាល់ លោក ឈុន សំអឿន ជំនួសលោក ឆោម វិចិត្រ ជាសមាជិកក្រុមប្រឹក្សាសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដោយមូលហេតុសាមីខ្លួនដាក់ពាក្យលាឈប់ពីមុខតំណែង។
ពិធីនេះ ក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងបាវិត និងមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង លោក ចៅសង្កាត់បាទី និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាទី លោកនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យ ទាំង៤ក្នុងសង្កាត់ លោកមេភូមិ អនុភូមិ និងជំនួយការភូមិទាំង៥ និងប្រជាពលរដ្ឋក្នុងសង្កាត់បាទី សរុបចំនួន៤៥ នាក់ ស្រី៤ នាក់៕