​ប៉ុស្តឹ៍​នគរបាល​អន្តោប្រវេស​ន៍​ចែក​ម៉ាស​ចំនួន ១​លាន​ម៉ាស​ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើដំណើរ​ចេញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត ៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​៧ និង​៣០​នាទី ស្តិតនៅ​ក្នុង​ភូមិស្បាល​ស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ អង្គភាព​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត មាន​ការចែក​ម៉ាស ដើម្បី​ការពារ​និង​បង្ការ​ឆ្លង​ដែល​បង្ករ​ដោយ កូរ៉ូណា​វីរុស​ប្រភេ​ថ្មី ដែល​ជា​មេរោគ​ដ៏​កាច​សាហាវ មាន​ប្រភព​មក​ពី​ក្រុង វូ​ហាន ប្រទេស​ចិន ដែល​កំពុង​ធ្វើឲ្យមាន​ការព្រួយបារម្ភ​នៅ​ទូ​ទាំង​សកលលោក ហើយ​ម៉ាស​ដែល​ត្រូវ​ចែក​នេះ​គឺ​មាន​ដល់​ចំនួន (១​លាន​ម៉ាស ) គឺ​សំរាប់​ចែកជូន​ដល់​មន្ត្រីនគរបាល​ច្រកទ្វារ ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ បងប្អូន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ រឺ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ក៏​ដូចជា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល​ផង​ដែរ​។ គឺ​អាច​ទៅ​ទទួលយក​ម៉ាស​ពី​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​គ្រប់ៗ​គ្នា​។

​សូមបញ្ជាក់​ថា ៖ បើ​តាម​ការ​ឲ្យដឹង​ពី​លោក ជួន សារី នាយរង​ប៉ុស្តឹ៍​នគរបាល​អន្តោរប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានអោយដឹងថា ម៉ាស​ទាំងអស់នេះ គឺ​បានមកពី​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ច​ម៉ាស​ចំនួន​(១​លាន​ម៉ាស​) ៕