“អរគុណសន្តិភាព”ពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកដែលមានប្រវែង៥,៦៨៦ម៉ែត្រនៅ ឃុំកំពង់អំពិល ស្រុករំដួល នៃ ខេត្ត ស្វាយរៀង !

(ខេត្តស្វាយរៀង):នៅព្រឹកថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោក ហែម ស៊ីណាអភិបាលនៃគណៈអភិបាល ស្រុករំដួលបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ប្រវែង៥,៦៨៦ម៉ែត្រនឹងមាន ទទឹង៤,៥ម៉ែត្រ ដែលមានកម្រាស់ ០,១៥ម៉ែត្រដាក់លូទោលកាត់ផ្លូវមុខកាត់ ០,៦០ម៉ែត្រ ១កន្លែងឆ្នងកាត់ចាប់ពីភូមិ តាសក់ ភូមិស្វាយរលំ ភូមិបឹង ដល់ ភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារស្រុកមន្ដ្រីបច្ចេកទេសស្រុក អ្នកតំណាងក្រុមហ៑ុនដែលម៉ៅការកសាងផ្លូវ លោក មេឃុំក្រុមការងារឃុំ លោក មេប៉ុស្តិ៍ លោក មេភូមិ នឹងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត ។

មានប្រសាសន៍ក្នុងពិធីនោះ លោក អភិបាលស្រុកក៏បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចដូចជាបញ្ហា ផ្លូវ ទឹក ភ្លើង នឹងបញ្ហាការធ្វើដំណើរនៅលើដងផ្លូវឆ្លងកាត់ទៅវិញទៅមកជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ។

ជាកិច្ចបញ្ចប់នៃពិធីនេះ លោក អភិបាលក៏បានមានប្រសាសន៍បន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានផ្លូវល្អហើយងាយស្រួលក្នុងការធ្វើដំណើរ សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន។ លោក អភិបាល ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនថា បន្ទាប់ពីសម្ពោធបើកការដ្ឋានដំណើរការចាប់ពីថ្ងៃនេះតទៅ គឺធ្វើយ៉ាងណាត្រូវពង្រឹងគុណភាពអោយបានល្អ ដើម្បីឈានទៅចាប់យកនូវការដេញថ្លៃបន្តទៀត នៅជំហានបន្ទាប់ទៀតនិងបានចែកអំណោយជូនដល់គ្រួសារក្រីក្រអាយុ៤១ឆ្នាំដែលមានកូនខ្ចីហើយក៏បានឧបត្ថម្ភដល់គាត់នូវថវិការមួយចំនួនខោទឹកនោមកូនក្មេងមួយដុំ និងគ្រឿងសូឡា១ឈុតផងដែរ៕(សូមអរគុណ)