
បញ្ហាវិវាទដីធ្លីជម្លោះព្រំដី២ករណីត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅ ក្នុងឃុំថ្នាធ្នុង់ ស្រុករំដួលនៃខេត្តស្វាយរៀង!
ថ្ងៃចេញផ្សាយៈ 01/25/2023
(ស្វាយរៀង)÷នៅរសៀលថ្ងៃថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ
ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យរដ្ឋបាលអាជ្ញាធរថ្នាក់ខេត្ត ស្រុកទាំងអស់ឱ្យព្យាយាមដោះស្រាយរាល់បញ្ហាទំនាស់ផ្សេងៗនៅខាងក្រៅប្រព័ន្ធតុលាការ ដូច្នេះ លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុក រំដួល និងក្រុមការងារបានព្យាយាមសម្របសម្រួលដោះស្រាយវិវាទដីធ្លីជម្លោះព្រំដី២ករណីត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅ ក្នុងឃុំថ្នាធ្នុង់ ស្រុករំដួលនៃខេត្តស្វាយរៀងទទួលបានលទ្ធផលឈ្នះៗទាំងអស់គ្នា ។