
“អរគុណសន្តិភាព”ធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៣០០នាក់នៅក្នុងភូមិអន្លង់រាជ្យឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង!
(ខេត្តព្រៃវែង)÷នៅព្រឹកថ្ងៃអាទិត្យ ១ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ស្បោង សា រ៉ាត់ ប្រធានក្រុមព្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិអន្លង់រាជ្យឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ពិធីនេះធ្វើឡើងនៅស្រុកកំណើតរបស់ លោក ឧកញ៉ា អុករដ្ឋា និង លោកជំទាវ ដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង ក្រុមការងារខេត្ត លោក អភិបាលស្រុកកំពង់ត្របែកក្រុមការងារស្រុក លោកអធិការរងស្រុក លោក មេឃុំ លោក មេប៉ុស្តិ៍ លោក មេភូមិ នឹងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ ។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ស្បោង សា រ៉ាត់ ប្រធានក្រុមព្រឹក្សាខេត្តក៏បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ។
ឯកឧត្តម ក៏បានមានប្រសាសន៍បន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវថែរក្សាសុខភាពទាំងអស់គ្នាអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានិងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខាន។
ជាកិច្ចបញ្ចប់នៃពិធីនេះ លោក ឧកញ៉ាអ៊ុក រដ្ឋា និងលោកជំទាវ ក៏បានរៀបចំអាហារសាមគ្គីមួយពេល ទៅដល់ លោកយាយ លោកតា ពូ មីង អ៊ុំ កុមារ៉ាកុមារី នឹងចែកអាំងប៉ាវជូនដល់ពួកគាត់ដែលត្រូវនឹងរដូវចូលឆ្នាំចិនវៀតណាមផងដែរដែលក្នុងម្នាក់ៗទទួលបានអាំងប៉ាវគិតជាថវិកាចំនួនពីម៉ឺនរៀលផងដែរនិងសូមជូនពរទៅដល់ភ្ញៀវកិត្តិយសទាំងអស់ឱ្យមានសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់ៗគ្នា។(សូមអរគុណ)