បញ្ហាវិវាទដីធ្លីរវាងម្ដាយនិងកូនត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួលនៃខេត្តស្វាយរៀង!

(ស្វាយរៀង)÷នៅរសៀលថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ
ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យរដ្ឋបាលអាជ្ញាធរថ្នាក់ខេត្ត ស្រុកទាំងអស់ឱ្យព្យាយាមដោះស្រាយរាល់បញ្ហាទំនាស់ផ្សេងៗនៅខាងក្រៅប្រព័ន្ធតុលាការ ដូច្នេះ លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុក រំដួល និងក្រុមការងារបានព្យាយាមសម្របសម្រួលដោះស្រាយវិវាទដីធ្លីរវាងម្ដាយនិងកូននេះទទួលបានលទ្ធផលឈ្នះៗទាំងអស់គ្នា ។

ដោយទឹកចិត្តប្រពៃរបស់លោកអភិបាលស្រុករំដួល បានឧបត្ថមអំណោយជូនលោកយាយភាគីម្តាយបន្ថែមទៀត រួមមាន៖ អង្ករ,ទឹកត្រី,ទឹស៊ីអុីវ,ចាន,ឆ្នាំង,កន្ទេល,ខ្នើយ,មុង,ភួយ,មីនិងសម្ភារៈមួយចំនួនទៀតព្រមទាំងថវិកា ៥ ម៉ឺនរៀលផងដែរ ៕