
លោក ហែម សុីណា អភិបាលស្រុករំដួលអញ្ចើញជាអធិបតីបើកប្រាក់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងពីរកម្រិត នៃវិទ្យាល័យកំពង់សំរោងនៅស្រុករំដួល!
ខេត្ដស្វាយរៀង៖លោក ហែម សុីណា អភិបាលស្រុករំដួលអញ្ចើញជាអធិបតីបើកប្រាក់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងពីរកម្រិត វិទ្យាល័យកំពង់សំរោង នៅស្រុករំដួលខេត្ដស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២៣ នេះ ដោយសិស្សក្រីក្រទទួលអាហារូបករណ៏ចាប់ពីថ្នាក់ទី៧ដល់ទី៩ សរុប៩៦នាក់ ក្នុងនោះស្រី៥៨នាក់ និងសិស្សក្រីក្រទទួលអាហារូបករណ៍ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ សរុប២៧នាក់ ក្នុងនោះស្រី១៦នាក់ ។
ពិធីនេះដែរមានការអញ្ចើញចូលរួមពី៖មន្ដ្រីសាលាស្រុក,លោកកែវ ចន្ធី អនុប្រធានការិយាល័យអប់រំស្រុករំដួល,លោកគ្រួអ្នកគ្រួ,អាណាព្យាបាលសិស្សនិងសិស្សានុសិស្សជាច្រើនផងដែរ ។
ក្នុងឱកាសនោះលោកហែម សុីណា អភិបាលស្រុករំដួល ក៏បានជំរុញនិងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តដាក់ក្នុងការរៀនសូត្រឱ្យអស់ពីសមត្ថភាព ។ លោកបន្តថា ក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រប្រលងជាប់បាននិទ្ទេសល្អគឺ មានកិត្តិយសនិងលើកមុខមាត់ដល់ឪពុកម្ដាយក្រុមគ្រួសារក្មួយ ផងដែរ ។
លោកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក៏ដូចជាសិស្សានុសិស្ស ត្រូវបន្តចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវជំងឺកូវីដ១៩ ដោយត្រូវធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវហ្នឹងទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដឱ្យបានគ្រប់គ្នា។
ជាមួយគ្នានេះដែរ លោក ហែម សុីណា អភិបាលស្រុករំដួល ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលជោគជ័យ គ្រប់ភារកិច្ច ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបង្រៀនដល់សិក្សានុសិស្ស នៅវិទ្យាល័យហ៊ុន សែនសំរោង ស្រុករំដួលយើងនេះសូមឱ្យជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈបដិប្បនៈ កុំបីឃ្លាតឃ្លៀងឡើយ ៕ដោយ៖(ប៉ែន ឡា)