ពិធីប្រគេនប្រកាសនីយបត្រ័ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រជាការពារនិងអាជ្ញាធរសមត្ថកិច្ចនៅវត្ដទួលតាកែវ ក្នុងឃុំពងទឹក ស្រុករំដួល

ខេត្ដស្វាយរៀង៖ ឯកឧត្ដម ចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​ការ​កិច្ច និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែមករា ឆ្នាំ​២០២៣ នេះ បាទអញ្ជើញជាអធិបតីក្នុងពិធីប្រគេន ប្រកាសនីយបត្រ័ ព្រះគ្រូចៅអធិការវត្តទួលតាកែវព្រះនាម ង៉ែត ប៊ុនធឿន ឡើងទីជាព្រះគ្រូសាសនធម្មធារ៍នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រជាការពារនិងអាជ្ញាធរសមត្ថកិច្ចនៅក្នុងឃុំពងទឹក វិធីនេះធ្វើឡើងនៅវត្តទួលតាកែវស្ថិតក្នុងឃុំពង់ទឹក ស្រុករំដួល ខេត្ដស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពី៖ លោកនៃ ស អភិបាលរងនៃគណៈអភិបាលស្រុករំដួលតំណាងដ៏ខ្ពង់ខ្ពស់លោកហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល,ព្រះសង្ឃ ,លោកគ្រូអាចារ្យ,លោក ក្រុមព្រឹក្សាឃុំ ,លោកមេឃុំ, ជំទប់ឃុំ ,លោកនាយប៉ុស្តិ៍, នាយរងប៉ុស្តិ៍ ,លោកមេភូមិ ,ប្រជាការភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

ក្រោយពីបានស្ដាប់សេចក្ដីប្រកាសប្រកាសនីយបត្រ័ដ៏មានអត្ថន័យអានដោយលោកនៃ ស អភិបាលរងនៃគណៈអភិបាលស្រុករំដួលរួចមក ឯកឧត្ដម ចាន់ កុលបុត្រមានប្រសាសន៍ណែនាំពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលមកទាំងអស់ សូមកុំចាញ់បោកលើគណបក្សនយោបាយផ្សេង ត្រូវជឿជាក់លើកគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំអស់រយៈ ពេល៤៤ឆ្នាំហើយក្រោមម្លប់សន្តិភាព និងការរីកចំរើននៅគ្រប់វិស័យ។

ឯកឧត្ដមបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសន្តិភាព សុខដុមរម្យនា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ខិតខំកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់សព្វបែបយ៉ាងដល់បច្ចុប្បន្ននេះ ។ ជាពិសេស ថ្នាក់ដឹកនាំគណបក្សប្រជា ជនតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំគណបក្សប្រជាជនជួយជានិច្ច ហើយចំណុចពិសេសទៀតនោះគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋដូចមេបក្សផ្សេងៗនោះទេ ពោលគឺនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ។

ឯកឧត្ដមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបន្តចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវជំងឺកូវីដ១៩ ដោយត្រូវធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។

ក្នុងឱកាសនោះដែរឯកឧត្តមបាននាំយកអាវមកចែកជូនបងប្អូនប្រជាពលរដ្ឋប្រជាការពារក្នុងម្នាក់ទទួលបានអាវមួយផងដែរ ៕