នាព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ!

នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្ដមអភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព​និងសំឡេងពីចម្ងាយ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។
២-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ។
៣-សេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ២០២២-២០៣៨។
៤-សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ។
៥-បញ្ហាផ្សេងៗ ។