លោកឧកញ៉ា នុត រ៉ានី និងលោកជំទាវ បានអញ្ជើញសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅវត្តសំបួរនៅ ស្រុកស្វាយទាប!

(ខេត្តស្វាយរៀង)៖លោកឧកញ៉ា នុត រ៉ានី និងលោកជំទាវ  បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសំបួរ ស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប  ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព,ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣នេះ ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

មានប្រសាសន៍នៅក្នុងពិធីនោះដែរលោកឧកញ៉ា នុត រ៉ានី បានថ្លែងថា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយកិតិ្តបណ្ឌិតបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសុខសន្តិភាព សុវត្ថិភាព បានល្អប្រសើធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយការអភិវឌ្ឍស្រុក ឃុំលើគ្រប់វិស័យដោយអនុវត្តន៍តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទើបធ្វើឲ្យស្រុក ឃុំ មានស្ថិរភាពល្អប្រសើរមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។

លោកឧកញ៉ា បានបន្តថាការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នានៅពេលនេះក៏ដោយសារតែប្រទេសជាតិយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

លោកឧកញ៉ា នុត រ៉ានី ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនូវតែបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ ជាពិសេស បន្តចួលរួមថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមឲ្យកាន់តែ មានភាពរីកចម្រើនបន្ថែមទៀត ៕