លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ ន​ ៖​ សមិទ្ធិផលតម្លៃជាង​ ៣៧ម៉ឺនដុល្លារ​ នៅវត្តល្ងើន ត្រូវបានសម្ពោធដាក់ឲ្យប្រេីប្រាស់​

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ​ ដំបូលសាលាឆាន់​ និងវេទិការកិត្តិយស​ ដែលចំណាយថវិកាសាងសង់អស់​៣៧១.៥៧០$​ នៅវត្តល្ងើន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង នាព្រឹកថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០៦​ ខែមករា ឆ្នាំ២០២៣​ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវបានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់ អាននិងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា​ សមិទ្ធិផលដែលបានបានដាក់សម្ពោធក្នុងថ្ងៃនេះគឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន​ ។

លោកជំទាវ ក៏បានថ្លែងអំណរគុណ​ លោកជំទាវឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាង ផ្លូវ១ខ្សែ ស្រះទឹក និងកុដិ នៅវត្តល្ងើន ស្ថិននៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វា យ រៀង យើងនេះ ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ។

លោកទាវអំពាវនាវឱ្យអាជ្ញាធរមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកស្វាយជ្រំ រួមជាមួយរដ្ឋបាលខេត្ដស្វាយរៀង បន្ដបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀ ត ជាពិសេស ត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្ដាប់ឲ្យច្បាស់លាស់ពីកង្វះខាត សំណូមពរ ផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ ។​ ជាពិសេសត្រូវយកចិត្តទុក្ខដាក់អនុវត្តនូវវិធានការណ៍​ ៣ការពារ​ និង​៣កុំ​ ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីបង្ការនូវការឆ្លងជំងឺកូវីដ១៩​ និងជំងឺឆ្លងផ្សេងៗ​ ចូលក្នុងសហគមន៍​ ៕