បញ្ហាវិវាទដីកេរបងប្អូនបង្កើតត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួលនៃខេត្តស្វាយរៀង!

(ស្វាយរៀង÷នៅរសៀលថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យរដ្ឋបាលអាជ្ញាធរថ្នាក់ខេត្ត ស្រុកទាំងអស់ឱ្យព្យាយាមដោះស្រាយរាល់បញ្ហាទំនាស់ផ្សេងៗនៅខាងក្រៅប្រព័ន្ធតុលាការ ដូច្នេះ លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុក រំដួល និងក្រុមការងារបានព្យាយាមសម្របសម្រួលដោះស្រាយវិវាទដីកេរនេះទទួលបានលទ្ធផលឈ្នះៗទាំងអស់គ្នា ។
(សូមបញ្ជាក់ផងដែរថា : រាល់ករណីទំនាស់ទាំងអស់នៅក្នុងស្រុករំដួលត្រូវបានរដ្ឋបាលស្រុកដោះស្រាយរួចរាល់អស់ហើយគ្មានសល់មួយករណីនោះទេនៅក្នុងឆ្នាំ២០២២នេះ)សូមអរគុណ!