
“មានសន្តិភាពទើបមានការអភិវឌ្ឍន៍”ពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែកមានប្រវែង៤,១០០ម៉ែត្រនៅភូមិព្រៃស្រគុំនឹងភូមិព្រៃតាយ័នឃុំពងទឹកស្រុករំដួលខេត្តស្វាយរៀង !
(ស្វាយរៀង):នៅព្រឹកថ្ងៃថ្ងៃពុធ ១៣ ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះឯកឧត្តម រស់ ផារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង
និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានធ្វើផ្លូវដីក្រាលថ្មបំបែក ប្រវែង៤,១០០ម៉ែត្រនឹងមាន ទទឹង០៦ម៉ែត្រ ដែលមានកម្រាស់ ១.៥០សង់ទីម៉ែត្រ ចាប់ពីផូមិ ព្រៃតាយ័ន្ត ដល់ភូមិព្រៃស្រគុំ នៃ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកនួនឧត្តមអភិបាលរងស្រុកតំណាងដ៏ខ្ពង់ខ្ពស់លោកហែមស៊ីណាអភិបាលនៃគណៈអភិបាលស្រុករំដួលនិងមន្ដ្រីបច្ចេកទេសប្រចាំស្រុករំដួល,លោកប្រធានក្រុមហ៑ុន ,លោកអធិការរងស្រុក, លោកមេបញ្ជាការរងអាវុធហត្ថស្រុក,លោកមេឃុំ,លោកមេភូមិ, លោកនាយប៉ុស្ដិ៍ និងអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ ។
មានប្រសាសន៍ក្នុងពិធីនោះឯកឧត្តមរស់ផារិទ្ធអភិបាលរងខេត្តក៏បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចដូចជាបញ្ហា ផ្លូវ ទឹក ភ្លើង នឹងបញ្ហាការធ្វើដំណើរនៅលើដងផ្លូវឆ្លងកាត់ទៅវិញទៅមកជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ។
លោកអភិបាលរងខេត្តក៏បានបន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានផ្លូវល្អហើយងាយស្រួលក្នុងការធ្វើដំណើរ សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៀតនោះគឺនៅថ្ងៃខាងមុខនៅសល់តែប៉ុន្មានខែទៀតនោះទេនឹងត្រូវថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ហើយបងប្អូនសូមអញ្ជើញទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា៕
នៅចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលរងខេត្តក៏បានផ្តាំផ្ញើរទៅដល់ក្រុមហ៊ុនថាក្រោយទទួលបានពីការសម្ពោធបើកការដ្ឋានហើយដំណើរការចាប់ពីថ្ងៃនេះតទៅគឺធ្វើយ៉ាងណាតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ។ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដល់ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចំនួន ១០០នាក់ ដោយក្នុងម្នាក់ ទទួលក្រមា ១ ផងដែរ ៕(សូមអរគុណ)