
អបអសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ និងសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យហ៊ុន សែន កំពង់ចកក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវហុឹមម៉ាលីនិងក្រុមគ្រួសារ!
(ស្វាយរៀង) ៖ លោកជំទាវ ហុឹម ម៉ាលី ម្តាយបង្កើតរបស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលី នាព្រឹក ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៣ នេះបានអញ្ជើញជាអធិបតី អបអរសាទរ ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ ហ៑ុន សែន កំពង់ចក ស្ថិតក្នុងចក ឃុំកំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង ។
ក្នុងនោះកម្មវិធីនោះដែរ មានការអញ្ជើញចូលរួមពី ៖ ព្រះសង្ឃ ,លោកហែម សុីណា អភិបាលស្រុករំដួល, មន្ដ្រីសាលាស្រុក លោកអនុប្រធានការិយាល័យអប់រំស្រុក ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ លោកនាយសាលា,លោកនាយករង,លោកគ្រូអ្នកគ្រួនិងសិក្សានុសិស្សជាច្រើននាក់ទៀតផងដែរ។
ក្រោយពីបានស្ដាប់របាយការណ៍របស់លោកនាយកសាលានិងលោកហែម សុីណា ដ៏មានអត្ថន័យរួចមក លោកជំទាវហុឹម ម៉ាលី ក៍បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្មួយៗសិស្សានុសិស្ស ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០២២-២០២៣ និង សូមជូនពរ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ កូនក្មួយ ចៅៗ សិស្សានុសិស្ស ទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ ទទួលបានលទ្ធផលល្អប្រសើគ្រប់ៗគ្នា ។
លោក ជំទាវ បន្តទៀតថា រដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវវិធានការដ៏មាន ប្រសិទ្ធភាពនិងប្រយ័ត្នប្រយែង ព្រមទាំងអាចកត់ត្រាទុកនិងរៀនសូត្រជា មេរៀនបទពិសោធ សម្រាប់ការអនុវត្ត “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” រួមមាន៖
១- ការយកចិត្តទុកដាក់ដល់អាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សជាកត្តាអាទិភាព ។
២- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកអប់រំនិងសិស្សានុសិស្ស នៅតាមគ្រឹះស្ថាន សិក្សាស្របតាមគោលការណ៍ “៣កុំ ៣ការពារ” តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការជួយគាំទ្រអំពីវិធានការការពារខ្លួនពីការឆ្លងកូវីដ-១៩ ។
៣- ការរៀបចំនិងកែលម្អហេដ្ឋា រចនាសម្ព័ន្ធ បរិក្ខារអនាម័យ បង្គន់អនាម័យ និងទឹកស្អាត នៅតាម គ្រឹះស្ថានសិក្សាឱ្យបានគ្រប់គ្រាន់ ។
៤- ការអនុវត្តវិធានការគ្រប់គ្រងនិងរដ្ឋបាលតាមប្រព័ន្ធឌីជីថល ដែលមានប្រសិទ្ធភាព និង ។
៥- ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំនិងសិស្សានុសិស្សឱ្យបានគ្រប់គ្នា។
ជាចុងក្រោយ លោកជំទាវបានឧបត្ថម្ភ ថវិកា ដល់សាលាស្រុករំដួល២លានរៀល វត្តលក្ខរាជា ១,២០០,០០០.រៀល សាលាវិទ្យាល័យ ហ៊ុន សែន កំពង់ចក ចំនួន២លានរៀល ជូននាយកសាលា សំរាប់ទ្រទ្រង់ និងជួសជុស កែលំអរអាគារសិក្សា ដើម្បីលើកស្ទួយ សោភ័ណភាព សាលាផងដែរ ក្នុងនោះ សិស្សានុសិស្ស ចូលរួមទាំងអស់១១៣៩ ក្នុងម្នាក់ទទួលបាន សៀវភៅ២ក្បាល ប៊ិចចំនួន២ដើម និងថវិកាចំនួន១មុឺនរៀល, លោកគ្រួ អ្នកគ្រួ ៩០នាក់ទទួលបានអាវម្នាក់០១និងថវិកាចំនួន២មុឺនរៀល , និងចែកបណ្ណសរសើរចំនួន១៥០នាក់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៥ ចាប់ពី៧ដល់ថ្នាក់ទី១២ ។
ដោយមានការលើកទឹកចិត្តសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសA ចំនួន២នាក់លោកជំទាវបានផ្ដល់ថវិកាលើកទឹកចិត្តក្នុងម្នាក់ ២០មុឺនរៀលបន្ថែមពីនេះទៅទៀតលោកគ្រូអ្នកគ្រូនៅក្នុងសាលាវិទ្យាល័យហ៊ុនសែនកំពង់ចកលើកទឹកចិត្តក្នុងម្នាក់១០មុឺនរៀល, លោកគ្រូរស់ ហៃ បានផ្ដល់ថវិកាលើកទឹកចិត្តចំនួន ១០មុឺនរៀល ក្នុងម្នាក់ផងដែរ ។
ថវិកាដែលលោកជំទាវ ហុឹម ម៉ាលី និងក្រុមគ្រួសារ បានចំណាយក្នុងពិធីបើកបវេសនកាលសរុបអស់ជាង ៦០លានរៀល ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងលើកស្ទួយលើវិស័យអបរំនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក ក្នុងឆ្នាំ២០២៣នេះ៕