
ដេប៉ូស្រាបៀរកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ បាននាំយកភេសជ្ជៈ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២២នេះ លោក ប៊ុន ធី តំណាងលោក លាង ផេង ម្ចាស់ដេប៉ូចែកចាយស្រាបៀរកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ បាននាំយក ស្រាបៀរកម្ពុជាដបបៃតង ចំនួន ២០កេស ទឹកសុទ្ធកម្ពុជាចំនួន ៥០កេស ស្រាបៀរកំប៉ុងចំនួន ៥០កេស ភេសជ្ជៈអាយ ចំនួន ២០កេស មកប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យសម្រាប់ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក លាង ផេង ម្ចាស់ដេប៉ូចែកចាយស្រាបៀរកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ ដែលតែងតែផ្តល់អំណោយជាភេសជ្ជៈ និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាន សម្រាប់ជូនដល់កងកម្លាំងនគរបាល ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៣ និងការចុះបំពេញបេសកម្មការងារ និងការងារសង្គម ផ្សេងៗ ។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់លោក លាង ផេង ម្ចាស់ដេប៉ូនិងសហការី ទាំងអស់ សូមរកសុីទទួលទានមានបាន ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕