ឯកឧត្តម ខ្វាន់ ស៊ាម អញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជាកសាងថ្មីចំនូន៤៦១នាក់នៅស្រុករំដួល!

(ខេត្ដស្វាយរៀង)៖ នៅស្នាក់ឲ ស៊ាម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុករំដួល នាព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២២ ។

ពិធីនេះមានការអញ្ជើញ ចូលរួមមាន៖
ឯកឧត្តម អនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក, ឯកឧត្តមក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក, គណៈកម្មាធិការគណបក្សស្រុក, គណបក្សឃុំ សមាជិកគណបក្សកម្ពុជាកសាងថ្មី និងបងប្អូនសកម្មជនគណបក្សដទៃបានមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា សរុបចំនួន៤៦១នាក់ ស្រី ២០៤នាក់។

បន្ទាប់ពីរស្ដាប់របាយការណ៍របស់លោក ហែម ស៊ីណា គណៈកម្មាធិការគណបក្សស្រុក យ៉ាងក្បោះក្បាយ រួចមក ឯកឧត្តម ខ្វាន់ ស៊ាម បានមានមតិផ្ដាំផ្ញើចំពោះសមាជិគណបក្សកម្ពុជាកសាងថ្មីដូចតទៅ ៖
១. សូមបងប្អូនបន្តធ្វើចលនាអូសទាញ មិត្តភ័ក្ដ សាច់ញាតិនៅក្នុងគណបក្សដ៏ទៃ ឲ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ។
២. សូមបងប្អូនរក្សាភាពស្មោះត្រង់ចំពោះគណបក្ស ដូចការប្ដេជ្ញាចិត្ត កុំក្បត់គណបក្ស បងប្អូនក្នុងគណបក្សទទួលបងប្អូនដោយស្មារតីសាមគ្គី ដោយមិនមានការរើសអើង ។
៣.សូមជ្រាបថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម  និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

ដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ ។

ក្នុងនោះដើម្បីជាចំណងដៃឯកឧត្តម ខ្វាន់ ស៊ាម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុករំដួលផ្ដល់ជូនដល់សមាជិក សមាជិកា នៃអង្គពិធីដែលបានចូលរួម ដោយម្នាក់ៗទទួលបាន៖ សម្រាប់ថ្នាក់ឃុំ ថវិកា ២០.០០០រៀល, សម្រាប់ថ្នាក់ស្រុក ទទួលបានបាន ថវិកា ៣០.០០០រៀល ,សមាសភាពត្រូវកសាងថ្មី ចំនួន៥៨៥ ក្នុងម្នាក់ៗទទួលបាន១០.០០០រៀល,ឧបត្ថម្ភស្រុក និងឃុំសម្រាប់រៀបចំកកម្មវិធី ៧ មករា ចំនួន១១.០០០.០០០រៀល,ឧបត្ថម្ភស្រុក ១.០០០.០០០រៀល,ឧបត្ថម្ភមន្ទីរពេទ្យ ១.០០០.០០០រៀល,ឧបត្ថម្ភក្រុមការងារពិសេស ៥.០០០.០០០រៀល,ឧបត្ថម្ភឃុំសង្កែ និងកំពង់ចក ក្នុង១ឃុំចំនួន ២.០០០.០០០រៀល ផងដែរ៕