នៅព្រឹកថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ​!

(ខេត្តស្វាយរៀង)÷លោកជំទាវ ចាន់ សេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២២ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលមានសមាសភាពអញ្ជើញចូលរួមសរុប ៤៥០អង្គ/នាក់ ។