
លោកហែម ស៊ីណា អភិបាលស្រុករំដួលបានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន ៤នាក់ នៅស្រុករំដួល!
(ខេត្ដស្វាយរៀង)៖នៅថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ
លោកហែម ស៊ីណាអភិបាលនៃគណៈ អភិបាលស្រុករំដួលបានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់និសេស A ចំនួន ៤នាក់ នៃវិទ្យាល័យហ៊ុនសែនកំពង់ចកនិងវិទ្យាល័យកំពង់សំរោងទៅដល់ផ្ទះ នៅក្នុងស្រុករំដួល ។
លោកហែម ស៊ីណា បានឲ្យដឹងថាសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៤នាក់រួមមានសិស្សវិទ្យាល័យកំពង់សំរោង ២ នាក់និងសិស្សវិទ្យាល័យហ៊ុនសែនកំពង់ចកចំនួន២នាក់ ។
លោកហែម ស៊ីណា បានឱ្យដឹងបន្តថាក្នុងនាមរដ្ឋបាលស្រុកសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយក លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល មាតាបិតាសិស្សទាំងអស់ដែលយកអស់កម្លាំងកាយកម្លាំងចិត្ត ខិតខំអប់រំណែនាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សរហូតដល់បានទទួលលទ្ធផលជាទីមោទនៈភាព ។
សូមគោរពជូនពរដល់លោកនាយកលោកគ្រូ អ្នកគ្រូ អាណាព្យាបាលមាតាបិតាសិស្សទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីភ្លៀងឃ្លាតឡើយ ៕