ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន សូ​យ៉ាង ដេ​ខ័​រេ​ធី​វ ឡៃ​ធី​ង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គារី​សស៍ (GIGA Resources SEZ)

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​៣​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន សូ​យ៉ាង ដេ​ខ័​រេ​ធី​វ ឡៃ​ធី​ង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គារី​សស៍ (GIGA Resources SEZ) ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​រដ្ឋសភា​-​ព្រឹទ្ធសភា លោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយក​ក្រុមហ៊ុន​សូ​យ៉ាង ដេ​ខ័​រេ​ធី​វ ឡៃ​ធី​ង លោក​ប្រធាន​មន្ទីរ​-​អង្គភាព​នានា តំណាង​កងកម្លាំង​ទាំង​៣ ព្រមទាំង​មន្ត្រីរាជកា​រក​ម្មករ​កម្មការិនី​ជាច្រើ​ន​នាក់​ផង​ដែរ​។​

​មាន​ប្រសា​ន៍​ទៅកាន់​ពិធី​នេះ​លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​យុទ្ធសាស្ដ្រ ច​តុ កោ​ណ ដំ ណាក់ កាល ទី​៤ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា បានចាត់ទុក​វិស័យ ឯកជន​ជា​ក្បាលម៉ាស៊ីន នៃ​ការ អភិវឌ្ឍន៍ និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល និង ជម្រុញ វិស័យ​ឯកជន ឲ្យ​លូតលាស់ ដើម្បី​រួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​

​លោកជំទាវ​បន្តថា ក្រុមហ៊ុន​ដ៏​ធំ​នេះ បាន​បង្កើត​ឡើង​លើ​ផ្ទៃដី​ដល់​ទៅ ១១.៥ ហិកតា មាន​ជំនាញ​ខាង​ផលិត​អំពូល​ភ្លើង​លំអ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។ នេះ​ពិត​ជា​សមិទ្ធផល និង​មោទនភាព របស់​ខេត្ត​ស្វាយរៀង យើង​ដែល ក្លាយជា មូលដ្ឋាន​ឧស្សាហកម្ម​មួយ ជាមួយ នឹង​ទុន​វិនិយោគ​ជាច្រើន គម្រោង​នេះ ពិតជា​ផ្តល់​ការងារ​ដល់​ពលករ ក្នុងស្រុក ផ្តល់​ចំណូល ជា​ពន្ធដារ​នានា រួមចំណែក អភិវឌ្ឍ ព្រះ​រា ជាណា​ចក្រ​កម្ពុជា ជា​ពិសេស​ខេត្ត​ស្វាយរៀង ឱ្យ​កាន់តែ​ជឿនលឿន ថែម​ទៀត​។ នេះ​ក៏​ការ ឆ្លុះបញ្ចាំង នូវ​ជំនឿ​ជឿជាក់ ពី​អ្នកវិនិយោគ​បរទេស លើ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ រឹងមាំ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ យ៉ាង​ឆាប់រហ័ស​។​

​ទន្ទឹមនេះ ក្នុង​រយៈ ពេល​ប្រហែល​២០ ឆ្នាំ ចុងក្រោយ នេះ ប្រទេស​កម្ពុជា​មាន កំណើន សេដ្ឋកិច្ច ជា​មធ្យម​ប្រមាណ ៧% ដែល​នាំឲ្យ​ចំណូល​របស់ ប្រជាជន យើង មាន ការ​កើន ឡើង និង​មាន​ជីវភាព​កាន់តែ​ធូ​ធារ​ផងដែរ ។ ដោយឡែក វិស័យ ឧស្សាហកម្ម ក៏​កំពុង​រីកចំរើន​យ៉ាងខ្លាំង ដោយសារ​យើង​មាន​គោលនយោបាយ​លើកទឹកចិត្ត​អ្នកវិនិយោគ និង​មាន ប្រព័ន្ធ ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន​អ្នក​លឿង ផ្លូវទឹក ដែល​ត្រូវបាន​ស្ដារឡើងវិញ​ឲ្យ កាន់តែ​ទំនើប និង​ជាប់ ប្រទាក់ ក្រឡា គ្នា​នៅ​ពាសពេញ​ប្រទេស ធ្វើឲ្យ​ការធ្វើ​ដំណើរ និង ដឹកជញ្ជូន​កាន់ តែ​ងាយស្រួល ព្រោះ ខេត្ត​ស្វាយរៀង គឺជា​ច្រក​ទ្វារ​ទិស​បូព៌ា នៃ ប្រទេស កម្ពុជា​ដែល​ភ្ជាប់​កម្ពុជា ទៅ​ពិភពលោក តាមរយៈ ប្រទេស​វៀតណាម ។ ដូច្នេះ ខេត្ត​នេះ មាន​សក្តានុពលភាព ផ្នែក​ឧស្សាហកម្ម និង ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​។

​លោកជំទាវ ម៉ែន សំអន បាន​ស្នើ​ដល់​ក្រុមហ៊ុន សូម​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ដោយ​គោរព​តាមច្បាប់ និង​លិខិត​បទដ្ឋាន ជា​ធរមាន របស់​ព្រះរាជាណាចក្រ​កម្ពុជា​ម្យ៉ាងទៀត ក្រុមហ៊ុន​ត្រូវ​ផលិត និង​ផ្តល់​សេវា​ប្រកប ដោយ គុណភាព និង​តម្លៃ​សមរម្យ ដែល​អាច​ទទួលយកបាន ដោយ​គិត​ពី​ផលប្រយោជន៍ និង​កេរ្ថិ៍ឈ្មោះ យូរអង្វែង​។ ហើយ​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម មិន​អាច​ធ្វើ​ឡើង​តែ​ឯកឯង បានទេ ពោល គឺ​ត្រូវ​អភិវឌ្ឍ​ជា អន្តរ​វិស័យ​រួម​គ្នា​ជាច្រើន ដូចជា ប្រព័ន្ធ​ផ្លូវ ទូរគមនាគមន៍​អគ្គិសនី ទឹកស្អាត សួនច្បារ ទី​កំសាន្ត សាធារណៈ និង​ត្រូវ ធានា ឲ្យបាន​នូវ​សន្ដិសុខ និង​សណ្តាប់ ធ្នា​ប់​។​ល​។

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ត្រូវ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ បង្ករ​លក្ខណៈ​ងាយស្រួល និង​ជួយ​សម្រួល​ដល់​អ្នក​វ​និយោ​គគិន​គ្រប់បែបយ៉ាង ដែល​មាន​បំណង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​ខេត្ត​ស្វាយរៀង ស្រប​តាម​អានុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការរក្សា​ចាស់ និង​ការបង្កើន​អ្នកវិនិយោគ​ថ្មី​៕