លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្ញើ​សារ​អបអរសាទរ​សម្តេច​តេជោ ហ៊ុន សែន ដែល​ទទួលបាន​ពានរង្វាន់ «​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​» ពី​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​

(​ភ្នំពេញ​)៖ ក្នុងឱកាស​ប្រកប​ដោយ​មហា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម​ដែល សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ទទួលបាន​ពានរង្វាន់ «​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​» ពី​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF)» លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច សូម​គោរព​ជូនពរ និង​អបរ​អរសាទរ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​ការផ្តល់​ពានរង្វាន់​នេះ ពិតជា​បង្ហាញ​ពី​ការផ្ដល់​តម្លៃ និង​មហា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម ចំពោះ​វីរភាព និង​ស្នាដៃ​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ នាំឲ្យ​ប្រទេស​កម្ពុជា សម្រេចបាន​នូវ​សុខសន្តិភាព សុខុមាលភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF)​។​

​ជា​ថ្មី​នា​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​បួងសួង​ដល់​គុណព្រះរតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ​សព្វ​សាធុការពរ​បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ​មហាប្រសើរ​ជូន សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា​-​បុត្រី និង​ចៅៗ ជា​ទី​ស្រឡាញ់​ទាំងអស់ ជួបតែ​សេចក្ដីសុខ សុភមង្គល ព្រមទាំង​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕